certificated system iso

Home

គុណតម្លៃរបស់យើង

ការគោរព សុចរិតភាព កិច្ចសហការ ការបង្កើតថ្មី ឧត្តមភាព

ទំនាក់ទំនងរបស់ TEAMS ជាមួយអតិថិជនរបស់យើង ត្រូវបានកសាងដោយផ្អែកលើគុណ តម្លៃស្នូលទាំងនេះ។

និយោជិតទាំងអស់នៅ TEAMS ដឹងច្បាស់អំពីរឿងនេះ និងអនុវត្តវានៅគ្រប់ទីតាំងការងារ ទាំងអស់។ យើងមានវប្បធម៌រៀនសូត្រ ធ្វើការជាក្រុម និងទទួលខុសត្រូវទៅវិញទៅមក។ យើង ជឿលើសុចរិតភាព អនុលោមភាព និងពលរដ្ឋភាពសាជីវកម្មល្អ។ យើងផ្តល់តម្លៃបន្ថែមដល់ អតិថិជន របស់យើង មិនត្រឹមតែតាមរយៈសេវាជាច្រើនដែលយើងផ្តល់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងដោយសារថាតើយើងជានរណា និងតើយើងជឿលើអ្វី។ គុណតម្លៃ និងវប្បធម៌របស់យើង ដឹកនាំយើងឲ្យផ្តល់សេវាជាប់លាប់ មានគុណភាព និងអាចទុកចិត្តបានជារៀងរហូតដល់ អតិថិជនរបស់យើង និងកសាងទំនាក់ទំនងយូរអង្វែង។

ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ TEAMS គឺជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុន និងអ្នកប្រតិបត្តិជាជនជាតិអូស្រ្តាលី ដែលផ្តល់សេវារចនា ដំឡើង និងថែទាំគ្រឿងមេកានិក និងអគ្គិសនីដល់ទីផ្សារកម្ពុជា។ ជំនាញស្នូលរបស់យើងពាក់ព័ន្ធនឹងការដំឡើង និងថែទាំ ប្រព័ន្ធទំនាក់ទំនង ការចុះកិច្ចសន្យាម៉ៅការការងារអគ្គិសនី និងមេកានិក និងការគ្រប់គ្រង បរិក្ខារ និងទ្រព្យសម្បត្តិ។ ដោយបានអភិវឌ្ឍសមត្ថភាពជំនាញផ្សេងៗជាច្រើន TEAMS អាចផ្តល់ជូននូវដំណោះស្រាយពេញលេញដល់អតិថិជន ដែលទាមទារនូវជំនាញដែលត្រូវគ្នា ជាមួយនឹងចំណេះដឹងក្នុងមូលដ្ឋានដ៏ត្រឹមត្រូវ។

TEAMS ចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាពនៃការរចនា ការដំឡើង និងការដំណើរការ ប្រព័ន្ធបច្ចេកទេស និងអគ្គិសនីនៅក្នុងទីផ្សារលក់រាយ ពាណិជ្ជកម្ម ឧស្សាហកម្ម ទំនាក់ទំនង និងក្នុងគ្រួសារ។ យើងក៏ផ្តល់ដំណោះស្រាយសម្រាប់បញ្ហាពាក់ព័ន្ធផ្សេងៗផងដែរ ដូចជា លទ្ធកម្ម ការគោរពតាមបទបញ្ជា និងការធ្វើតេស្តសាកល្បង។

facebook